RFI ខេមរភាសា / RFI Khmer WhatsApp Channel

RFI ខេមរភាសា / RFI Khmer

8.6K subscribers

Verified Channel

About RFI ខេមរភាសា / RFI Khmer

សួស្តី និង​សូមស្វាគមន៍​មកកាន់​ WhatsApp ផ្លូវការ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI ខេមរភាសា! 🌎 rfi.fr/km

Similar Channels

Swipe to see more

Posts

RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/2/2025, 12:41:01 PM

🌏📡 ពត៌មានជាតិ និង អន្តរជាតិ សំខាន់ៗ ប្រចាំថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥៖ 🇹🇭🇰🇭💥 នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ អង្គសមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តគាំទ្រសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងការនាំយក​សំណុំរឿងវិវាទព្រំដែនកម្ពុជានិង ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានថ្លែង​នៅក្នុងអង្គសមាជជាប្រវត្តិសាស្ត្រនេះថា កម្ពុជា​នឹង​ប្តឹង​ករណីនៅចំណុចមុំ​បី ករណីប្រាសាទតាមាន់ធំ-តាមាន់តូច និងករណីប្រាសាទតាក្របី ទៅកាន់​តុលាការICJ បើទោះជាភាគីថៃមិនព្រមក៏ដោយ។ https://rfi.my/Bis6 🇰🇭🤝💥🇹🇭 ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក កម្ពុជា និងថៃ បានបង្ហាញនូវភាពតានតឹងនឹងគ្នាឡើងវិញរឿងព្រំដែន។ ភាពតានតឹងនេះ ត្រូវរដ្ឋាភិបាលកម្ពុជាលើកឡើងថាបណ្តាលមកពីទាហានថៃ ដែលបានលួចវាយឆ្មក់នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ដើម្បីបញ្ចប់​វិវាទព្រំដែនជាមួយថៃ ដែលជាបញ្ហាដ៏រ៉ាំរ៉ៃ កម្ពុជាចាំបាច់ត្រូវប្រកាន់យកដំណោះស្រាយតាមរូបភាព មួយចំនួន ក្នុងនោះការឯកភាពជាតិ ក៏ជាកត្តាដ៏សំខាន់ផងដែរ។ https://rfi.my/BivH 🇷🇺🇺🇦💥 មិនធ្លាប់​មាន​ទេ និង​ជា​ប្រតិបត្តិការ​ដ៏​ជោគជ័យបំផុត​​មួយ​របស់​អ៊ុយក្រែន។ នៅ​ថ្ងៃ​អាទិត្យ​ទី​១​មិថុនា២០២៥ អ៊ុយក្រែន​បាន​បើក​ប្រតិបត្តិការ​​​ទ្រង់ទ្រាយ​ធំ​មួយ​ប្រទាក់​គ្នា​វាយប្រហារដោយដ្រូនលើ​រុស្ស៊ី​ ដោយ​ដៅ​កម្ទេច​យន្តហោះ​ចម្បាំង។ ​​ ដ្រូន​អ៊ុយក្រែន​បានជ្រៀត​​​ចូល​យ៉ាង​ជ្រៅ​​​ក្នុង​ទឹក​ដី​រុស្ស៊ី ​ដល់ទៅ​អាកាសយានដ្ឋាន​យោធា​រុស្ស៊ីជា​ច្រើន​កន្លែង រាប់​ទាំង​តំបន់​ស៊ីបេរីខាង​កើត​ដែល​ស្ថិត​នៅ​រាប់​ពាន់​គីឡូម៉ែត្រ​​ពីព្រំដែន​អ៊ុយក្រែនផង។ វាយ​ចំ​​យន្តហោះ​ចម្បាំង​រុស្ស៊ី​អស់​ប្រមាណ​៤១​គ្រឿង​ ប្រតិបត្តិការ​នេះ​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ការ​ចរចា​អ៊ុយក្រែន-រុស្ស៊ី ជុំ​ទីពីរ​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២​មិថុនា នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី។ https://rfi.my/BiuU 🇵🇱🗳️ លទ្ធផល​បោះឆ្នោតប្រធានាធិបតី​ប៉ូឡូញជុំទី​២ កាលពីថ្ងៃអាទិត្យ​ទី​១មិថុនា បានបង្ហាញថា លោក ការ៉ូល ណាវរ៉ូស្គី បាន​ឈ្នះ​ក្លាយ​ជាប្រជាធិបតីថ្មី​។ លោកម្នាក់នេះ ត្រូវគេស្គាល់ថា ជាបេក្ខជន​មកពីបក្សស្តាំជាតិនិយមជ្រុល មានទំនោរដូចលោកដូណាល់ ត្រាំ ពោលគឺស្អប់ជនបរទេស ស្អប់អន្តោប្រវេសន៍ និងមិនចង់ធ្វើសមាហរណកម្ម​ប្រជាធិបតេយ្យ ​ជាមួយ​សហភាពអឺរ៉ុបទេ​។ https://rfi.my/BivM

❤️ 1
RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/3/2025, 2:18:18 PM

https://rfi.my/BjAW

RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/5/2025, 1:46:54 PM

https://rfi.my/BjUF

RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/2/2025, 1:09:33 PM

https://rfi.my/Biwm

RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/4/2025, 1:26:03 PM

https://rfi.my/BjMX

👍 1
RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/3/2025, 2:01:46 PM

🌏📡 ពត៌មានជាតិ និង អន្តរជាតិ សំខាន់ៗ ប្រចាំថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥៖ 🇰🇭🇹🇭💥 ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសប្តឹងថៃលើសំណុំរឿងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) មេដឹកនាំប្រឆាំងលោក សម រង្ស៊ី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចូលរួមជាយោបល់ចំនួន៣ចំណុច ទាក់ទងទៅនឹងដំណោះស្រាយនៃជម្លោះព្រំដែននេះដែរ។ ចំណុចទាំង៣នេះ ត្រូវលោក សម រង្ស៊ី ចាត់ទុកថាជាអាវុធ​៣​ប្រភេទ​ ដែល​កម្ពុជាត្រូវ​ប្រើ ដើម្បីតទល់​ជាមួយ​ថៃ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ តែមន្ត្រីរដ្ឋាភិបាលថា កម្ពុជាបានត្រៀមរួចរាល់អស់ហើយគ្រប់យន្តការដោះស្រាយព្រំដែនជាមួយថៃ។ https://rfi.my/Bj6I 🇰🇭🇻🇳💣 ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ពិភព​លោក រួម​ទាំង​កម្ពុជា​នឹង​ប្រារព្ធ​ខួប​៧៦​ឆ្នាំ​នៃ​ថ្ងៃ​ដែល​បារាំង​ផ្ទេរ​ដែន​ដីកម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀត​ណាម​ត្រួត​ត្រា ​កាល​ពី​ថ្ងៃ​ទី​៤ ​មិថុនា​ ឆ្នាំ​១៩៤៩​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​៣ ខែ​មិថុនា​ ឆ្នាំ​២០២៥ ​លោក ​សឺន ជុំជួន ​អគ្គលេខា​ធិការ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ ​ថ្លែង​ថា​ បើ​ទោះ​ជា​អង្គ​ការ​សហ​ប្រជា​ជាតិ​ផ្តល់​អនុសាសន៍​ជាង​៣០០​ចំណុច​ឲ្យ​វៀត​ណាម​គោរ​ពសិទ្ធិ​ជន​ជាតិ​ដើម​ក៏ដោយ​ ក៏វៀតណាមនៅតែ​បន្ត​គាប​សង្កត់​កាន់​តែ​ខ្លាំងឡើង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ​បើ​តាម​ លោក ​សឺន ​ជុំជួន ​មាន​ពល​រដ្ឋ​ខ្មែរ​ក្រោម ​និង​ព្រះ​សង្ឃ​ជិត​២០​អង្គ/​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ឆ្នាំ​២០២៣ ​និង​ឆ្នាំ២០២៤​ ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​៕ https://rfi.my/Bj5F 🇺🇦🇷🇺💥 ភាគីចរចាអ៊ុយក្រែន និងរុស្ស៊ី បានជួបគ្នាជាលើកទី២នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទទី២ មិថុនា។ ការប្រជុំចរចាដែលមានរយ:ពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាដោះដូរចំណាប់ខ្មាំងទាំងអស់ ដែលរបួសធ្ងន់ និងចំណាប់ខ្មាំងអាយុក្រោម២៥ឆ្នាំ ព្រមទាំងសន្យាប្រគល់សាកសពទាហាន ៦០០០នាក់ទៅវិញ ទៅមក។ ដោយឡែក រុស្ស៊ីនៅតែប្រកែកមិនទទួលយកសំណើបទឈប់បាញ់ទាំងស្រុង ដែលអ៊ុយក្រែនបានស្នើទេ។ https://rfi.my/Bj9D 🇰🇷🗳️ នៅល្ងាច​ថ្ងៃ​អង្គារ​ទី ៣​មិថុនា​២០២៥​នេះ កូរ៉េខាង​ត្បូង​នឹងស្គាល់​មុខ​​ប្រធានាធិបតី​ថ្មី។ បន្ទាប់​ពីឆ្លង​កាត់​យុទ្ធនាការ​ឃោសនា​យ៉ាង​ខ្លីមក ថ្ងៃ​នេះ ក្នុង​ចំនួន​ដ៏​ច្រើន​ខុស​ប្រក្រតី​ ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជាង ៤៤,៣​លាន​នាក់ បាន​នាំ​គ្នា​ទៅ​​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​​ ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​​ជាង​៦​ខែ។ https://rfi.my/Bj6m

Video
RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/6/2025, 2:17:47 PM

https://rfi.my/BjmI

RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/5/2025, 1:47:36 PM

https://rfi.my/BjWk

RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/5/2025, 1:46:11 PM

https://rfi.my/BjYb

RFI ខេមរភាសា / RFI Khmer
RFI ខេមរភាសា / RFI Khmer
6/4/2025, 1:22:01 PM

🌏📡 ពត៌មានជាតិ និង អន្តរជាតិ សំខាន់ៗ ប្រចាំថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥៖ 🇰🇭🇹🇭💥 មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅតែប្រកាន់ជំហរជ្រើសយកយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដដែល ខណៈកិច្ចចរចារវាងគណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក៏នឹងបន្តធ្វើដូចគ្នា។ ការបញ្ជាក់ជំហររបស់កម្ពុជាបែបនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបង្ហាញចេតនាចង់ដោះស្រាយទំនាស់ព្រំដែនគោកជាមួយកម្ពុជាត្រឹមកម្រិតទ្វេភាគី ជាជាងរុញសំណុំរឿងឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ។ https://rfi.my/BjJA 🇰🇭🇹🇭💣 នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០២៤ ការ​ដោះដូរ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​ថៃ ​មាន​ទំហំ​ជាង​៣​ពាន់​៩​រយ​លាន​ដុល្លារ កើន​ឡើង​ប្រមាណ​១៥%​ ក្នុង​នោះ​កម្ពុជា​នាំ​ចូល​ពី​ថៃ​មាន​ទំហំ​ជាង​៣​ពាន់​១​រយ​លាន​ដុល្លារ​កើន​ឡើង​១៨% ​ខណៈ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មាន​ទំហំ​ជាង​៧៧៩​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ​កើន​ឡើង​ជាង​៣%​។​ នេះ​បើ​តាមអគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​ តើ​ការ​កម្រើក​ឡើង​វិញ​នៃ​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ នាពេល​នេះ​ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ទាំង​ពីរ​? https://rfi.my/BjIo 🇨🇳🇧🇾🤝 ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលចិន ប្រធានាធិបតីបេឡារុស អាឡិចសង់ លូកាស្ហេនកូ មានប្រសាសន៍ថា ចិន និងបេឡារុសទទួលរងសម្ពាធដ៏ធ្ងន់ពីបស្ចិមលោក និងបញ្ជាក់ថា ចិនជាប្រទេសរងសម្ពាធគាបសង្កត់ ទី១ ខ្លាំងជាងគេ។ បុរសខ្លាំងបេឡារុស លូកាស្ហេនកូ បានថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខប្រធានាធិបតីចិន ស៊ី ជីនពីង នាថ្ងៃទី៤ មិថុនា។ https://rfi.my/BjJC 🇻🇳👶🏻 ជប៉ុន​មាន​កំណើត​ទារកមិន​ដល់​​៧សែន​នាក់ទេ​នៅ​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ។ ជា​អត្រា​កំណើត​ដ៏​ទាប​បំផុត​មិន​ធ្លាប់​មាន​តាំងពី​ជប៉ុន​ចាប់​ធ្វើ​ស្ថិតិ​មក។ ចំណែក​​អត្រា​កំណើត​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​ដែរ។ ប្រឈម​នឹងការ​ធ្លាក់​ចុះ​ជា​លំដាប់នៃ​​អត្រា​កំណើត ​វៀតណាម​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​៤​មិថុនា ២០២៥ លុប​ចោល​នយោបាយ​ដាក់​កំរិត​ឱ្យ​គ្រួសារ​មួយ​អាច​មាន​កូន​ត្រឹម​ពីរនាក់។ ដូច្នេះ​ ​ចាប់​ពីពេល​នេះ​តទៅ​ គូស្វាមី​ភរិយា​​មាន​សិទ្ធិ​សម្រេច​បង្កើត​កូន​តាម​ប្រាថ្នាបាន​ហើយ។ https://rfi.my/BjKR

Video
Link copied to clipboard!