ABA Bank
12.3K subscribers
Verified ChannelAbout ABA Bank
Check out ABA’s official WhatsApp channel for our latest news and genuine information.
Similar Channels
Swipe to see more
Posts
ចង់ដាក់ឈ្មោះអាជីវកម្មរបស់អ្នកជាអក្សរខ្មែរនៅលើ ABA KHQR ជើងបញ្ឈរ ស្ទីគ័រ ឬខ្សែកាត? យើងខ្ញុំនឹងរៀបចំជូនដោយឥតគិតថ្លៃ! 🇰🇭 📞គ្រាន់តែតេមកលេខ 1 800 203 203 ដើម្បីស្នើសុំ ABA KHQR ដែលមានឈ្មោះអាជីវកម្មរបស់អ្នកជាអក្សរខ្មែរ។ យើងខ្ញុំនឹងដឹកជូនដល់ទីតាំងរបស់អ្នកដោយឥតគិតថ្លៃ! ABA KHQR ទទួលបានទំនុកចិត្តពីបណ្ដាអាជីវករ និងអតិថិជនរាប់លាននាក់ទូទាំងប្រទេសកម្ពុជា សម្រាប់ការទូទាត់ដ៏រហ័ស ងាយស្រួល និងសុវត្ថិភាព។ មិនទាន់មាន ABA KHQR? អត់បញ្ហា! ទាក់ទងមកយើងខ្ញុំថ្ងៃនេះ – ក្រុមការងារនឹងរៀបចំជូន ដើម្បីសម្រួលដល់ការទូទាត់សម្រាប់អាជីវកម្មរបស់អ្នក។
👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/watch?v=B_NlSh2UR3A ពេលគេផ្ញើ QR តាមកម្មវិធីផ្ញើសារ ត្រូវស្គែនម៉េច? នៅរក្សាទុក (save) ហើយបិទបើកកម្មវិធី ដើម្បីស្គែន? 👀តស់! មកសាកមធ្យោបាយឆ្លាតវៃ និងលឿនស្រួលជាងមុន ជាមួយ ABA Mobile! វ៉ាន់លីង នឹងបង្ហាញពីរបៀបងាយៗក្នុងការស្គែន KHQR ជាមួយ ABA Mobile ដោយផ្ទាល់ពីកម្មវិធីផ្ញើសារ – មិនបាច់រក្សាទុករូបក្នុង gallery ទូរស័ព្ទ មិនបាច់បិទបើកកម្មវិធីច្រើនដង! 📥ចុចលើរូប KHQR ដែលបានផ្ញើមកអ្នក តាមកម្មវិធីផ្ញើសារណាមួយ ➡️ចុចប៊ូតុង ផ្ញើ (Share) ✅ជ្រើសរើស ABA Mobile — កូដ QR នឹងត្រូវស្គែនភ្លាមៗ ហើយអ្នកគ្រាន់តែវាយលេខសម្ងាត់ ឬស្គែនខ្ចៅដៃ/ផ្ទៃមុខ ដើម្បីបញ្ជាក់ជាការស្រេច។ ប្រើ ABA Mobile ងាយស្រួល ទំនើប ថ្មីៗ និងឈានមុខជានិច្ច។ 📲មិនទាន់មាន ABA Mobile? ដោនឡូតឥឡូវ aba.onelink.me/oRF8/ABAmobile រួចបើកគណនីរហ័ស ABA ជាមួយអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតឆ្លងដែន បានប្រើសេវាធនាគារដ៏ទំនើបឆ្លាតវៃ!
រយៈពេល 10 ឆ្នាំចុងក្រោយនេះ ABA Mobile បាននាំមុខលើវឌ្ឍភាពសេវាធនាគារឌីជីថលរបស់កម្ពុជា ជាមួយនវានុវត្តន៍ជាច្រើន ដែលត្រូវបានបង្កើតឡើងថ្មីៗសន្លាងជាបន្តបន្ទាប់ ស្របតាមតម្រូវការរបស់លោកអ្នក — ដោយស្នាដៃនីមួយៗ សុទ្ធតែជាជំហានសំខាន់ ឆ្ពោះទៅរកសេវាធនាគារដែលកាន់តែប្រសើរជាលំដាប់ ជាមួយភាពងាយស្រួលបន្ថែមពីមួយពេលទៅមួយពេល សុវត្ថិភាពកាន់តែខ្ពស់ពីមួយកម្រិតទៅមួយកម្រិតឥតឈប់ឈរ និងទំនើបឆ្លាតវៃ ស័ក្តិសមសម្រាប់អតិថិជនគ្រប់រូប។ កម្រងរូបភាពខាងក្រោមនេះ មានរំលេច ពីស្នាដៃថ្មីៗសំខាន់ៗ ដែលយើងខ្ញុំជាអ្នកបម្រើសេវា និងលោកអ្នកជាអ្នកប្រើប្រាស់ សម្រេចបានរួមគ្នានាពេលកន្លងមក − ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្ត និងការចូលរួមរបស់លោកអ្នកក្នុងការផ្ដល់មតិយោបល់ គ្រប់ជំហានរបស់យើង ជាមួយ ABA Mobile។ ❤️ស្នាដៃខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ − ដែលជឿជាក់ គាំទ្រដោយអ្នកប្រើប្រាស់រាប់លាននាក់។ 👇សូមក្រឡេកទៅមើលសមិទ្ធផលរួមរបស់យើងដែលរំលេចលើកម្រងរូបភាពខាងក្រោម ហើយជួយប្រាប់យើងខ្ញុំ ពីការចងចាំល្អៗដែលោកអ្នកមានជាមួយ ABA Mobile។
ABA PAY ធ្វើឲ្យការទូទាត់គ្រប់តម្រូវការប្រចាំថ្ងៃរបស់អ្នក រលូនស្រួល! ☕️ រកកាហ្វេព្រលឹមឡើង? 🍱 ចង់កុម្មង់អាហារតាមអេប? 🚗 រកអីជិះ? 📶 ទិញគម្រោងអ៊ីនធឺណិតទូរស័ព្ទ? 🎟 ទិញសំបុត្រកុន? មិនថា អ្នកប្រើអេបណាដើម្បីកម្មង់ ឬកក់នោះទេ — ពេលដល់កន្លែងគិតលុយ សូមជ្រើសយក ABA PAY ជានិច្ច ហេីយបន្ទាប់មក បញ្ជាក់ការទូទាត់តែមួយប៉ក់ តាម ABA Mobile ជាការស្រេច។ លឿនស្រួល សុវត្ថិភាព ចុចតែពីរបីប៉ក់ រួចរាល់ ✅
ទិញសំបុត្រកុនតាម ABA Mobile ងាយស្រួលជាង ឆ្លាតវៃជាង — ទិញសំបុត្រកុនទុកមុន, រើសកៅអីល្អមុនគេ និងទូទាត់ដោយចុចតែមួយប៉ក់ប៉ុណ្ណោះ។ ដឹងអត់? ពេលទិញសំបុត្រកុនតាម ABA Mobile អាចឈ្នះរង្វាន់ធំ! រហូតដល់ថ្ងៃទី 31 ធ្នូ 2025 រាល់ការទិញតាម មុខងារ សេវាកម្ម របស់ ABA Mobile អ្នកនឹងមានឱកាសឈ្នះរង្វាន់ប្រចាំខែ iPhone 16 Pro ឬរង្វាន់ធំ Vespa Sprint S 150។ 👉គ្រាន់តែចូលទៅផ្នែក សេវាកម្ម នៅលើអេក្រង់ដើមនៃ ABA Mobile ចុចលើ Cinema Ticket ដើម្បីទិញសំបុត្រ ពេលនោះអ្នកអាចព្រីនវិក្កយបត្រនោះនៅ ទូបើកសំបុត្រ របស់រោងភាពយន្ដ Major Cineplex, Legend Cinema, ឬ Prime Cineplex ភ្លាមៗ – ឈ្មោះរបស់អ្នកនឹងរាប់បញ្ចូលទៅក្នុងការចាប់រង្វាន់ដោយស្វ័យប្រវត្តិ។ 📲មិនទាន់មាន ABA Mobile? ដោនឡូតឥឡូវ aba.onelink.me/oRF8/ABAmobile រួចបើកគណនីរហ័សជាមួយអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតឆ្លងដែន — បើកភ្លាម ប្រើបានភ្លាម។
កំពុងស្នាក់នៅ ឬសិក្សានៅក្រៅប្រទេស ហើយមិនទាន់មានគណនី ABA? គួរតែបើកឥឡូវហើយ! 🎉 ឲ្យតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងស្មាតហ្វូនជាមួយលេខទូរស័ព្ទក្នុងប្រទេសដែលកំពុងរស់នៅផ្ទាល់ អ្នកអាចបើកគណនី ABA ដំបូងរបស់អ្នកតាមកម្មវិធី ABA Mobile។ 💸ផ្ញើ ឬទទួលលុយ ពីមិត្តភក្ដិ ឬគ្រួសារ បានគ្រប់ពេលវេលាដោយអត់អស់ថ្លៃសេវា។ ប្រសិនបើអ្នក ត្រូវផ្ញើលុយឲ្យគ្រួសារជាប្រចាំ អ្នកអាចដាក់ឲ្យអេបផ្ទេរអូតូ ដោយប្រើមុខងារ កាលវិភាគ របស់ ABA Mobile។ 💳បើកកាតនិម្មិត Visa, Mastercard ឬ UPI ភ្លាមៗ និងឥតគិតថ្លៃ ក្នុង ABA Mobile សម្រាប់ការចាយវាយតាមអនឡាញ និងមុខងារជាច្រើនទៀត។ 🏦បើកគណនីកាលកំណត់ បានការប្រាក់ខ្ពស់ សម្រាប់ការដាក់សន្សំក្នុងរយៈពេលថេរពី 1ខែ ដល់ 5ឆ្នាំ។ 🌟ទទួលយកភាពងាយស្រួល ជាមួយសេវាធនាគារដ៏ទំនើបឈានមុខ និងអត្ថប្រយោជន៍ឥតដែនកំណត់ជាមួយ ABA Mobile! បើកគណនី ABA របស់អ្នក ឥឡូវ សម្រាប់តម្រូវការសេវាធនាគារប្រចាំថ្ងៃជាមួយ ABA Mobile! aba.onelink.me/oRF8/ABAmobile