ABA Bank
February 1, 2025 at 01:02 AM
ABA មានមោទនភាពដែលបានទទួល CSR Excellence Awards 2024 ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ដោយទទួលស្គាល់នូវការប្ដេជ្ញាចិត្តជាបន្ដបន្ទាប់របស់យើងខ្ញុំ ក្នុងការរួមចំណែកដល់អនាគតកាន់តែប្រសើររបស់កម្ពុជា។
គម្រោងជួសជុលកែលម្អសាលារៀនរបស់យើងខ្ញុំ គឺជាសកម្មភាពមួយដែលយើងប្រែក្លាយការប្ដេជ្ញាចិត្តនោះ ឲ្យលេចចេញជារូបរាង។ លើសពីការកែលម្អសាលារៀន – គម្រោងនេះ គឺជាការបង្កើតឱកាស ក្ដីសង្ឃឹម សម្រាប់អនាគតកាន់តែប្រសើររបស់កម្ពុជាយើង។
នៅខេត្តស្វាយរៀង តាកែវ និងកំពង់ឆ្នាំង យើងខ្ញុំបានលើកកម្ពស់បរិយាកាសសិក្សាជូនដល់សិស្សានុសិស្សជាង 1,400 នាក់ ដោយបានកែលម្អថ្នាក់រៀន, បណ្ណាល័យថ្មី និងបន្ទប់កុំព្យូទ័រ ដល់គ្រឹះស្ថានសាធារណៈចំនួន 4។
🏆 ពានរង្វាន់ដ៏មានកិត្យានុភាពពី AmCham ជំរុញដល់ការប្ដេជ្ញាចិត្ត និងការរួមចំណែករបស់យើងខ្ញុំ ធ្វើយ៉ាងណាឲ្យគ្រឹះស្ថានអប់រំសាធារណៈ កាន់តែងាយស្រួល ទំនើប ប្រកបដោយបរិយាកាសសិក្សាល្អប្រសើរ។ 📚
💙 យើងរួមគ្នា បង្កើតអនាគតដ៏ល្អប្រសើរសម្រាប់កម្ពុជាយើង។ 🇰🇭 អានបន្ថែម៖https://bit.ly/4hAKB4v
👍
1