
ABA Bank
February 25, 2025 at 01:32 AM
ដៃគូយុទ្ធសាស្ដ្រកាន់តែទូលំទូលាយ បង្កើនភាពងាយស្រួលសម្រាប់អ្នកដំណើរ!✈️
ទំនុកចិត្ត និងនវានុវត្តន៍ឈានមុខ ជារឿងសំខាន់សម្រាប់អ្នកធ្វើដំណើរ ក៏ដូចជាអតិថិជនគ្រប់រូប។ ហេតុនេះហើយទើប ក្រុមហ៊ុន Sky Angkor Airlines បានជ្រើសយកផ្លែតហ្វម ABA PayWay ដើម្បីផ្ដល់មធ្យោបាយទូទាត់ដ៏ងាយស្រួល សុវត្ថិភាពបំផុត ដែលអតិថិជនរបស់ខ្លួនអាចរីករាយជាមួយភាពបត់បែនខ្ពស់ តាមជម្រើសរបស់ពួកគាត់។
យើងខ្ញុំមានមោទនភាព សូមប្រកាសពីកិច្ចសហការរវាងស្ថាប័នទាំងពីរ ដែលធ្វើឡើងដើម្បីសម្រួលដល់ការកក់សំបុត្រយន្ដហោះរបស់លោកអ្នកឲ្យកាន់តែរលូនស្រួល។
✅ជម្រើសទូទាត់ច្រើន – ABA PAY, KHQR, Visa, Mastercard, UnionPay, AliPay និងឧបករណ៍ជាច្រើនទៀតដែលអតិថិជនមាន
✅ការកក់សំបុត្រដ៏រលូន — មិនបាច់បារម្ភពីការទូទាត់ ឬទិញសំបុត្រ
✅ទូទាត់លឿនស្រួល និងសុវត្ថិភាព – ស្ងប់ចិត្តព្រោះដឹងថា ការទូទាត់របស់អ្នកដំណើរការយ៉ាងរលូន និងសុវត្ថិភាព។
កិច្ចសហការនេះ គឺជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្តពីសំណាក់ដៃគូនានា មកលើសេវាទូទាត់របស់ ABA និងការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការពង្រឹងសេវាទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងទំនើបឆ្លាតវៃឈានមុខជាលំដាប់ សម្រាប់ភាគី អ្នកប្រើប្រាស់ និងគ្រប់វិស័យ។

👍
1