ABA Bank
June 6, 2025 at 09:41 AM
ABA Mobile មានរួមបញ្ចូលមរតកវប្បធម៌ជាតិ ជាមួយបច្ចេកវិទ្យា និងនវានុវត្តន៍ — ហើយលោកអ្នក ជាអ្នកប្រើប្រាស់ផ្ទាល់ បានដើរតួយ៉ាងសំខាន់ក្នុងការនាំមកនូវបទពិសោធថ្មីៗ!
កាលពីឆ្នាំ 2023 យើងខ្ញុំមានមោទនភាព រំលេចទិដ្ឋភាពប្រពៃណីវប្បធម៌ខ្មែរ នៅក្នុងសេវាធនាគារ។ ចាប់ពីពេលនោះមក យើងខ្ញុំតែងតែបន្ថែមទិដ្ឋភាពប្រពៃណីវប្បធម៌ខ្មែរដ៏រស់រវើក រួមមានពិធីបុណ្យអុំទូក និងបុណ្យចូលឆ្នាំខ្មែរ ទស្សនីយភាពដ៏ល្អវិចិត្រនៃប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៅក្នុងកម្មវិធី ABA Mobile។
រាល់ម៉ូដរចនាទាំងអស់ ត្រូវបានសម្រិតសម្រាំងដោយទឹកចិត្តស្រឡាញ់ និងយ៉ាងយកចិត្តទុកដាក់លើគ្រប់ចំណុច ចាប់ពីទិដ្ឋភាពទូទៅ រហូតដល់ប៊ូតុងនីមួយៗ មានរំលេចក្បាច់រចនា និងមរតកខ្មែរ – តាមសិល្បៈប្រពៃណី, ការរស់នៅប្រចាំថ្ងៃ និងរបាំបុរាណខ្មែរ និងលក្ខណៈពិសេសជាច្រើនទៀត។ 🇰🇭
ប្រើ ABA Mobile ប្រពៃណីវប្បធម៌ខ្មែរ តែងតែនៅជាមួយលោកអ្នកជានិច្ច។
💡តើម៉ូដរចនាមួយណាក្នុង ABA Mobile ដែលអ្នកស្រឡាញ់ជាងគេ? សូម comment នៅខាងក្រោមឲ្យយើងខ្ញុំបានដឹងផងណា៎!🎨
👍
1