ABA Bank

ABA Bank

12.3K subscribers

Verified Channel
ABA Bank
ABA Bank
June 12, 2025 at 09:06 AM
ដឹងអត់ថា បងប្អូនអាចបង់ភាគទាន ប.ស.ស យ៉ាងងាយស្រួល និងសុវត្ថិភាពនៅលើ ABA Mobile? តស់! មកដឹងពីរបៀបបង់ដែលត្រឹមត្រូវ បានដល់ ប.ស.ស ពិតៗ កុំឲ្យចាញ់ល្បិចជនខិលខូច។ ងាយបំផុត! គ្រាន់តែចុចប៊ូតុង ទូទាត់ នៅលើអេក្រង់ដើមរបស់ ABA Mobile, ចូលទៅ សេវាស្ថានប័នរដ្ឋាភិបាល, ជ្រើសរើស ប.ស.ស បុគ្គលស្វ័យនិយោជន៍ (សម្រាប់ផ្ទាល់ខ្លួន), បញ្ចូលលេខសមាជិក អាចទូទាត់បានស្រេច។ 💡សូមរក្សាទុក (Save) ព័ត៌មានទូទាត់របស់បងប្អូន ដោយបង្កើតគំរូទូទាត់ប្រចាំ ដូច្នេះ ពេលបង់លើកក្រោយនឹងកាន់តែលឿនស្រួល — ចុចតែមួយប៉ក់ បង់បានស្រេច − មិនចាំបាច់ចុចបញ្ចូលព័ត៌មានដដែលៗ! ⚠️ ដើម្បីកុំឲ្យចាញ់ល្បិចជនខិលខូច ដាច់ខាត សូមបងប្អូន កុំធ្វើការបង់ភាគទានដោយស្គែន ឬផ្ទេរ តាមការណែនាំរបស់បុគ្គលណាឲ្យសោះ ទោះគេអះអាងថាជាមន្ត្រី ឬតំណាងប.ស.សក៏ដោយ។
Image from ABA Bank: ដឹងអត់ថា បងប្អូនអាចបង់ភាគទាន ប.ស.ស យ៉ាងងាយស្រួល និងសុវត្ថិភាពនៅលើ ABA ...

Comments